រដ្ឋបាល​ខេត្ត​កោះកុង


  • លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តកម្មវិធីការងារឆ្នាំ២០១៩ និងលើកទិសដៅកម្មវិធីការងារឆ្នាំ២០២០ និង២០២១​ របស់ក្រសួងរ៉ែ និងថាមពល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • លោក អ៊ូច ពន្លក ប្រធានផ្នែកស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋ ខេត្តកោះកុង និងលោក ឃុត វ៉ាន់ដា អនុប្រធានផ្នែកស៊ើបអង្កេត បានចុះដាក់ប្រអប់ការិយាល័យប្រជាពលរដ្ឋ នៅក្នុងស្រុកមណ្ឌលសីមា

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • លោក សុខ ចេង មេឃុំកោះស្ដេច ស្រុកគិរីសាគរ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍រដ្ឋបាល មេភូមិ និងស្មៀន បានឧបត្ថម្ភគ្រួសារក្រីក្រ ឈ្មោះ យិន ស្រីធា អាយុ ៤០ ឆ្នាំ ដែលសម្រាលកូនភ្លោះចំនួន ២ នាក់ នៅភូមិកោះស្ដេច ឃុំកោះស្ដេច ដោយមានថវិកាចំនួន ៤០០,០០០ រៀល និងអង្ករ គ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • ក្រោយពីបានទទួលព័ត៌ពីអាជ្ញាធរ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយ ក្រុមការងារ ទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ និង សុខភាពសាខា សហការជាមួយលោក លឹម ឌី ចៅសង្កាត់ដងទង់ និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន គ្រួសារស្ត្រីកំពុងពរពោះជិតគ្រប់ខែ ឈ្មោះ ឡោះ ហលីហាស់ អាយុ ២៥ឆ្នាំ មានកូនបីនាក់ ដែលរងគ្រោះដោយចំណាកស្រុក នឹងអំពើហឹង្សា បង្ករដោយស្វាមី នៅប្រទេសម៉ាឡេស៊ី ០១គ្រួសារ សព្វថ្ងៃរស់នៅភូមិ៤ សង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាមួយឪពុកម្តាយចាស់ជរា និងកូនតូចៗបីនាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងចម្រុះសហការជាមួយ មន្ត្រីគយ តំណាងមន្ទីរបរិស្ថាន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន នឹងកម្លាំងសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុង និងកម្លាំងកងរាជអាវុធហត្ថក្រុង ចុះត្រួតពិនិត្យរថយន្តដឹកដី រថយន្តដឹកទំនិញធុនធ្ងន់ ដែលនៅតែបន្តដឹកទំនិញលើសទម្ងន់កំណត់ ជាពិសេសការរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធាណៈ ២០២០-២០៣០ នៅសាលាភូមិន្ទរដ្ឋបាល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • មន្ទីរសុខាភិបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំវាយតម្លៃគម្រោង ក្រោមផែនការកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍ ថៃ-កម្ពុជា រយៈពេល ៣ ឆ្នាំ (២០១៧-២០១៩) វិស័យសុខាភិបាល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំ ស្តីពីការអនុវត្តតួនាទី ភារកិច្ច របស់មន្ដ្រីការិយាល័យទៅតាមរចនាសម្ព័ន្ធថ្មី របស់រដ្ឋបាលស្រុកកោះកុង ក្រោមការដឹកនាំរបស់ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក សមាសភាពចូលរួម លោកនាយករដ្ឋបាលសាលាស្រុក និងមន្រ្ដីការិយាល័យចំណុះរដ្ឋបាលស្រុក សរុប ១៥ នាក់ ស្រី ០៤ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • កិច្ចប្រជុំ រវាងក្រុមការងារផែនការសកម្មភាពមីនខេត្តកោះកុង និងក្រុមការងារអង្គការ HALO TRUST ប្រចាំកម្ពុជា អំពីកិច្ចប្រតិបត្តិការបោសសម្អាតមីន នៅខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងវែង សហការជាមួយផ្នែកព្រហ្មទណ្ឌ និងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ចុះផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច នៃសៀវភៅផ្ទាំងធំ ស្ដីពី «រួមគ្នាទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ និងរួមគ្នាទប់ស្កាត់អំពើចោរកម្ម» ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ដោយមានការចូលរួមពីលោកមេភូមិ និងប្រជាពលរដ្ឋចូលរួមសរុប ២៥ នាក់ ស្រី ០៧ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • ឯកឧត្តម ស៊ុន សុផល សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានដឹកនាំកម្លាំងចុះពិនិត្យការសាងសង់ផ្ទះខុសកិច្ចសន្យា រួចសួសុខទុក្ខប្រជាលពលរដ្ឋ និង ពិភាក្សាគ្នា នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020