/ / /

កិច្ចប្រជុំ រវាងក្រុមការងារផែនការសកម្មភាពមីនខេត្តកោះកុង និងក្រុមការងារអង្គការ HALO TRUST ប្រចាំកម្ពុជា អំពីកិច្ចប្រតិបត្តិការបោសសម្អាតមីន នៅខេត្តកោះកុង។

កិច្ចប្រជុំ រវាងក្រុមការងារផែនការសកម្មភាពមីនខេត្តកោះកុង និងក្រុមការងារអង្គការ HALO TRUST ប្រចាំកម្ពុជា អំពីកិច្ចប្រតិបត្តិការបោសសម្អាតមីន នៅខេត្តកោះកុង។

 នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំ (ក) សាលាខេត្តកោះកុង លោក វន់ ស៊ីគូ ប្រធានក្រុមការងារផែនការសកម្មភាពមីនខេត្តកោះកុង និងសហការី បានជួបប្រជុំពិភាក្សាការងារជាមួយក្រុមការងារអង្គការ HALO TRUST ដែលដឹកនាំដោយលោក Lasha Lomidze ប្រធានប្រតិបត្តិការអង្គការ HALO TRUST ប្រចាំកម្ពុជា អំពីកិច្ចប្រតិបត្តិការបោសសម្អាតមីន នៅខេត្តកោះកុង។
 ក្នុងកិច្ចជំនួបនេះ លោក វន់ ស៊ីគូ ប្រធានក្រុមការងារផែនការសកម្មភាពមីនខេត្តកោះកុង បានថ្លែងអំណរគុណចំពោះអង្គការ HALO TRUST ដែលបានចូលមកធ្វើប្រតិបត្តិការបោះសម្អាតមីន ក្នុងទឹកដីខេត្តកោះកុង និងតែងតែមានទំនាក់ទំនង និងកិច្ចសហការល្អជាមួយក្រុមការងារផែនការសកម្មភាពមីនខេត្ត ជាពិសេសអាជ្ញាធរមូលដ្ឋាន និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ខេត្តកោះកុង ជាពិសេសរួមចំណែកជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ដោយក្នុងឆ្នាំ២០២៥ គ្រប់ភូមិទាំងអស់នឹងគ្មានមីន។ 
 ជាមួយគ្នានេះ លោកបានស្នើសុំអោយអង្គការ HALO TRUST ពន្លឿនការបោះសម្អាតមីនស្របតាមផែនការដែលបានដាក់ចេញ និងពិនិត្យមើលអំពីលទ្ធភាពជ្រើសរើសភូមិ ឃុំអាទិភាពសម្រាប់ផែនការរយៈពេល ៣ ឆ្នាំ (២០២១-២០២៣) ខាងមុខទៀត ដើម្បីរៀបចំផែនការបោសសម្អាត ស្របតាមគោលការណ៍ណែនាំរបស់អាជ្ញាធរជាតិ។
 លោក Lasha Lomidze ប្រធានប្រតិបត្តិការអង្គការ HALO TRUST ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះក្រុមការងារផែនការសកម្មភាពមីនខេត្តកោះកុង ដែលតែងតែមានទំនាក់ទំនង និងកិច្ចសហការល្អជាមួយអង្គការ HALO TRUST ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីននៅខេត្តកោះកុង។ ជាមួយគ្នានេះ អង្គការ HALO TRUST នឹងបន្ថែមកម្លាំង ដើម្បីពន្លឿនការបោសសម្អាតមីនអោយបានស្របតាម ផែនការ ជាពិសេសេនឹងពិនិត្យមើលអំពីលទ្ធភាពជ្រើសរើសភូមិ ឃុំអាទិភាពសម្រាប់ផែនការរយៈពេល ៣ ឆ្នាំ (២០២១-២០២៣) បន្តទៀត។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/05/2026

    កម្មវិធី Drift Show ដែលរៀបចំដោយសហព័ន្ធកីឡាយានយន្តកម្ពុជា Koh Kong Calling ជាការចូលរួមអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ក្រៅពីការរៀបចំកម្មវិធីកីឡា សិល្បៈកម្សាន្ត គណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ក៏មានរៀបចំស្តង់ពិព័រណ៍រយៈពេល ៣ថ្ងៃ នៅថ្ងៃទី២៩-៣០-៣១ ខែឧសភា ឆ្នាំ២០២៦នេះផងដែរ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ខេត្តកោះកុង កុំភ្លេចឈាងចូលទស្សនាកម្សាន្តទាំងអស់គ្នា។ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦

  • ហេង គីមឆន/
    28/05/2026

    រដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណចំពោះ លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភថវិកា ចំនួន ២០០ដុល្លារ ដើម្បីសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំនួន ១ខ្នង ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/05/2026

    លោក ទីណា រ៉ាដេត អភិបាលស្ដីទីស្រុកស្រែអំបិល អញ្ជើញដឹកនាំការិយាល័យអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលឃុំទាំង៦ ចូលរួមប្រជុំជាមួយគណៈប្រតិភូអគ្គនាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូលចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងការិយបច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ

  • ហេង គីមឆន/
    28/05/2026

    រដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានជំងឺឆ្លង ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល ដើម្បីសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំនួន ១ខ្នង ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    28/05/2026

    លោក ប៉ែន វណ្ណា លោក អៀវ កុសល លោក សេង សាយ សមាជិកក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក គង់ វាសនា ប្រធាន គ.ក.ស.ក ស្រុក បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែឧសភា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៤៨ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    28/05/2026

    រដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ ដើម្បីសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំនួន ១ខ្នង ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ