រដ្ឋបាល​ខេត្ត​កោះកុង


  • នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹងការងារគ្រប់គ្រប់ និងការងារល្បាត ក្នុងដែននេសាទ របស់សហគមន៍នេសាទ នៅទីស្នាក់ការសហគមន៍នេសាទឃុំថ្មស និងលែងក្តាមសេះពង ក្នុងធនាគារក្តាមសេះ នៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួម ០៧ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមកិច្ចប្រជុំរៀបចំបទបញ្ជាផ្ទៃក្នុង សហគមន៏នេសាទសាលាម្នាង ដោយមានការចូលរួមពី លោក ខ្វៀង យ៉ាង ជុំទប់ទី១ ឃុំបឹងព្រាវ មេភូមិសាលាម្នាង លោក ហ្សូ ស៊ូត្រា មកពីរដ្ឋបាលជលផល លោក មុំ សុខា មន្រ្តីអង្គការសមាគមន៏អភិរក្សសត្វព្រៃ (WCS) និងគណៈកម្មការសហគមន៏នេសាទសាលាម្នាង ដែលមានអ្នកចូលរួមសរុបចំនួន ១៧ នាក់ ស្រី ០២ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • រដ្ឋបាលឃុំជ្រោយប្រស់ បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ពុំ ធឿន មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំ សមាសភាពចូលរួមមាន លោក កាយ អួយ សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ នាយកសាលា មេភូមិទាំង ២ភូមិ នងលោកស្រី ស្មៀនឃុំ សរុបចំនួន ១២នាក់ ស្រី ៣នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • រដ្ឋបាលឃុំត្រពាំងរូង ស្រុកកោះកុង បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះធ្វើវេទិកាសាធារណៈ ស្តីពីភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច ទីតាំងស្ថិតនៅក្នុងភូមិត្រពាំងរូង ចំណុច(អូរតាព្រហ្ម)

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • លោក សុខ ភិរម្យ អភិបាលស្ដីទីស្រុកកោះកុង បានអញ្ជើញអធិបតី ក្នុងពិធីចែកអំណោយនៅវត្តកោះកុងក្នុង ដោយមានការចូលរួមពី ព្រះគ្រូកុម្ភៈបវរមុនី ព្រះមេគណគណៈធម្មយុត្តិខេត្តកោះកុង ព្រះចៅអធិការវត្តកោះកុងក្នុង លោកស្រីកងឡាយមេឃុំត្រពាំងរូង និងសហការី មេភូមិកោះកុងក្នុង មន្ត្រីសាលាស្រុក ប៉ូលីសប៉ុស្តិ៍ឃុំត្រពាំងរូង ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ៨៤ នាក់ ស្រី ៣៥ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំប្រជុំដោះស្រាយ និងសម្របសម្រួលដីទំនាស់ រវាងឈ្មោះ ស៊ុម មករា និងឈ្មោះ សន ពិសិដ្ឋ នៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារដោះស្រាយផលប៉ះពាល់គម្រោងខ្សែបញ្ជូន 230KV ពីអនុស្ថានីយកោះកុង ទៅអនុស្ថានីយក្រុងខេមរភូមិន្ទ នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • នៅសាលប្រជុំសាលា​ស្រុកមណ្ឌលសីមា​​ បានរៀបចំកិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធានការិយាល័យ ប្រជាពលរដ្ឋស្រុកមណ្ឌលសីមា​ នៃខេត្តកោះកុង​ ក្រោមអធិបតីភាព លោក​ ចា​ ឡាន់​ ប្រធានក្រុមប្រឹក្សាស្រុក​ និងជាប្រធានគណៈកម្មាធិការបោះឆ្នោតស្រុក និងលោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលស្ដីទីស្រុកមណ្ឌលសីមា

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • លោក ទូ សាវុធ អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នៅស្រុកស្រែអំបិល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • លោក ទិត សុវណ្ណឌី អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង ទទួលបន្ទុកការងារអធិការកិច្ច និងវិវាទការងារ បានដឹកនាំក្រុមអធិការកិច្ច ចុះធ្វើការត្រួតពិនិត្យ ការអនុវត្តច្បាប់ស្ដីពីការងារ ល័ក្ខខ័ណ្ឌការងារ ល័ក្ខខ័ណ្ឌសុខភាព សុវត្ថិភាព និងការអនុវត្តរបបសន្តិសុខសង្គម ប.ស.ស នៅក្នុងក្រុមហ៊ុន៩៩

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកអភិបាលខេត្តស្ដីទី លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកនាយករងរដ្ឋបាល លោកនាយក នាយករងទីចាត់ការ លោកប្រធាន អនុប្រធានអង្គភាព ចំណុះសាលាខេត្ត។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020