/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលបូទុមសាគរ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នៅស្រុកបូទុមសាគរ។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលស្រុក ដែលបានខិតខំវាយតម្លៃ ផ្គូរផ្គង និងរៀបចំសំណុំឯកសារពាក់ព័ន្ធនឹងដំណើរការធ្វើសមាហរណកម្មមន្រ្តីរាជការទាំងនៅតាមរដ្ឋបាលស្រុក និងនៅតាមការិយាល័យជំនាញនានាមកក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុកថ្មី។ ទន្ទឹមនេះ ខ្ញុំក៏សូមចូលរួមអបអរសាទរចំពោះលោកស្រី អស់លោក ដែលបានទទួលមុខតំណែងនានាក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រែអំបិល ដូចមាននៅក្នុងសេចក្តីសម្រេចលេខ ០៨៨ សសរ/គ.ជ.អ.ប ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ស្តីពីការធ្វើសមាហរណកម្មបុគ្គលិក និងការរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុកស្រែអំបិល នៃខេត្តកោះកុង ដែលបានអានអម្បាញ់មិញនេះ។
ការដាក់ឲ្យដំណើរការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង/ស្រុក/ខណ្ឌនាពេលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិបន្ថែមទៀត គឺ៖
១-ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមគោលការណ៍នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈពេញលេញ ដើម្បីបង្កើត ជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ការបង្កើតឡើងនូវរដ្ឋបាលឯកភាពនៅថ្នាក់ក្រោមជាតិ គឺសំដៅដល់ការពង្រឹងអង្គឯកភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈនៅក្នុងដែនដីរបស់ខ្លួន។
២-ការផ្លាស់ប្តូរនូវខ្សែគណនេយ្យ និងរបៀបរបបនៃការបំពេញការងារ មានន័យថា រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន នៅថ្នាក់រដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទីក្នុងការសម្របសម្រួល ដឹកនាំគ្រប់សកម្មភាព ឬកិច្ចការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ចំពោះវិស័យដែលក្រសួង ស្ថាប័ននីមួយៗ ទទួលខុសត្រូវ ។ ផ្អែកតាមខ្សែគណនេយ្យភាពថ្មីនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាខ្សែបណ្តោយនៃក្រសួង ស្ថាប័ននីមួយៗ ជំនួសឱ្យការិយាល័យជំនាញដែលបានរៀបចំនាពេលកន្លងមក។ ហេតុនេះ ក្រសួង ស្ថាប័ន ឬមន្ទីរ អង្គភាពជំនាញនៅថ្នាក់រាជធានី ខេត្ត ដែលត្រូវអនុវត្តសកម្មភាព ឬកិច្ចការងារណាមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ គឺត្រូវធ្វើកិច្ចសហការ និងទំនាក់ទំនងជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌដោយផ្ទាល់ទៅលើវិស័យដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។