ក្រោយពីបានទទួលព័ត៌ពីអាជ្ញាធរ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយ ក្រុមការងារ ទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ និង សុខភាពសាខា សហការជាមួយលោក លឹម ឌី ចៅសង្កាត់ដងទង់ និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន គ្រួសារស្ត្រីកំពុងពរពោះជិតគ្រប់ខែ ឈ្មោះ ឡោះ ហលីហាស់ អាយុ ២៥ឆ្នាំ មានកូនបីនាក់ ដែលរងគ្រោះដោយចំណាកស្រុក នឹងអំពើហឹង្សា បង្ករដោយស្វាមី នៅប្រទេសម៉ាឡេស៊ី ០១គ្រួសារ សព្វថ្ងៃរស់នៅភូមិ៤ សង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាមួយឪពុកម្តាយចាស់ជរា និងកូនតូចៗបីនាក់។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!