រដ្ឋបាល​ខេត្ត​កោះកុង


  • ក្នុងឱកាសអបអរសាទរខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ០៨ ខែមីនា ឆ្នាំ២០២០នេះ ក្នុងនាម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុង និងខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំមានសេចក្តីសោមនស្ស រីករាយ និងប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល មហាប្រសើរជូន លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី សូម ទទួលបាននូវកាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីដឹកនាំក្រសួងកិច្ចការនារី ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    08/03/2020
  • ក្នុងឱកាសអបអរសាទរខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ០៨ ខែមីនា ឆ្នាំ២០២០នេះ ក្នុងនាម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុង និងខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំមានសេចក្តីសោមនស្ស រីករាយ និងប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល មហាប្រសើរជូន លោកជំទាវកិត្តិសង្គហបណ្ឌិត សូម ទទួលបាននូវកាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីដឹកនាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទទួលបានជោគជ័យថ្មីៗបន្ថែម ទៀត។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    08/03/2020
  • ក្នុងឱកាសអបអរសាទរខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ០៨ ខែមីនា ឆ្នាំ២០២០នេះ ក្នុងនាម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុង និងខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំមានសេចក្តីសោមនស្ស រីករាយ និងប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល មហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូម ទទួលបាន នូវកាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីដឹកនាំ កាកបាទក្រហមកម្ពុជា ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    08/03/2020
  • ក្នុងឱកាសដ៏នក្ខត្តឬក្ស ដែលនារីនៅទូទាំងពិភពលោក ក៏ដូចជានារីទូទាំងព្រះរាជាណាចក្រកម្ពុជា កំពុងសោមនស្សរីករាយ ចូលរួមអបអរសាទរខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ០៨ ខែមីនា ឆ្នាំ២០២០ នេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត កោះកុង សូមព្រះរាជានុញ្ញាតសម្តែងថ្វាយនូវមនោសញ្ចេតនាគោរព ប្រកបដោយកតញ្ញូកតវេទិតាធម៌ ដ៏ ជ្រាលជ្រៅបំផុត ចំពោះស្នាព្រះហស្ថ និងរាល់សកម្មភាពដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវរ រាជមាតាជាតិខ្មែរ ក្នុងវិស័យអប់រំសិក្សាធិការ សង្គហភាព សុខុមាលភាព វប្បធម៌ ការបរទេស និងកិច្ចការ ធម្មការ និងសាសនា ជាពិសេសក្នុងឋានៈជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា និងព្រះប្រធាន កិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលព្រះរាជកិច្ចដ៏ឧត្តុងឧត្តមនេះ បានរួម ចំណែកដ៏ធំធេង ក្នុងបុព្វហេតុលើកកម្ពស់តម្លៃ និងតួនាទីស្ត្រីកម្ពុជា ហើយត្រូវបានទទួលស្គាល់កាន់តែខ្លាំងក្លា ពីគ្រប់ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    08/03/2020
  • កម្មវិធីឧបត្ថម្ភប្រាក់ម្តាយ និងកូន បានទាំងសុខភាព បានទាំងលុយ ទទួលបានសាច់ប្រាក់រហូតដល់ ៧៦ ម៉ឺនរៀល ពីរាជរដ្ឋាភិបាល ចំពោះស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។

    , , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    08/03/2020
  • វិធានការបង្ការការបង្ការការចម្លង ជំងឺកូវិដ១៩ (COVID-19) ពេលធ្វើដំណើរ

    , , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    08/03/2020
  • លោក ឈេង ហៃ និងលោក នក រ៉ែម សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំស្មៀនឃុំ មេភូមិតាមាឃ ចូលរួមរំលែកទុក្ខ នាំយកបច្ច័យមួយចំនួនចូលរួមបុណ្យ ៧ ថ្ងៃ លោក អូ៍ច ឆន អតីតមេភូមិតាមាឃដែលបានទទួលមរណៈភាព កាលពីនៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ និងបានផ្ដល់សំបុត្រមរណៈភាព ជូនក្រុមក្រួសារសម្រាបប្រើប្រាស់ផងដែ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    08/03/2020
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបូទុមសាគរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    08/03/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង ប្រចាំច្រកព្រំដែនអន្តរជាតិចាំយាម បានធ្វើការពិនិត្យកំដៅ ជូនជនជាតិបរទេសក្រៅពីជនជាតិចិន បានចំនួន ៥០ នាក់/ស្រី ០៥ នាក់ (ទាំងអស់គ្នាមិនមានប្រវត្តិឆ្លងកាត់ ឬស្នាក់នៅប្រទេសចិនទេ) មានជនជាតិចិន ២៦ នាក់ ស្រី ១១ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    08/03/2020
  • កម្រងឯកសារណែនាំស្តីពីការអនុវត្តបទបញ្ជាលេខ ០១ ស្តីពីវិធានពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច

    , , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    08/03/2020
  • ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

    សេចក្តីណែនាំស្ដីពីការធ្វើវិចារណកម្មនិងការពង្រឹងប្រសិទ្ធភាពចំណាយសម្រាប់អនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០

    ,
    រដ្ឋបាល​ខេត្ត​កោះកុង
    08/03/2020
  • ប៉ុស្តិ៍រដ្ឋបាលជ្រោយប្រស់ ស្រុកកោះកុងបានដឹកនាំកម្លាំងប្រជុំពិភាក្សាលើបញ្ហាបទល្មើសផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋាន ដាក់ជាបទល្មើសអាទិភាព លើការងារទម្រង់ បួន ពាក់ពន្ធ័ការងារនគរបាល និងសហគមន៍។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    07/03/2020