លោក ឈេង ហៃ និងលោក នក រ៉ែម សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំស្មៀនឃុំ មេភូមិតាមាឃ ចូលរួមរំលែកទុក្ខ នាំយកបច្ច័យមួយចំនួនចូលរួមបុណ្យ ៧ ថ្ងៃ លោក អូ៍ច ឆន អតីតមេភូមិតាមាឃដែលបានទទួលមរណៈភាព កាលពីនៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ និងបានផ្ដល់សំបុត្រមរណៈភាព ជូនក្រុមក្រួសារសម្រាបប្រើប្រាស់ផងដែ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកបានពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់លោកអភិបាលស្រុក ហើយការទទួលមរណៈភាពនេះ គឺជាការបាត់បង់ស្វាមី ជីតា ជីដូនប្រកបដោយព្រហ្មវិហារធម៌មួយរូប ដែលតែងតែបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌។
ប្រភព : រដ្ឋបាលស្រុកបូទុមសាគរ