រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥០ ឆ្នាំទី៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច ក្រោមអធិបតីភាព លោក ស៊ន ស្រិញ មេឃុំកោះស្ដេច និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលេីកទី៤៩ ឆ្នាំទី៤ អាណត្តិទី៥
២.ពិនិត្យ និងអនុម័តរបាយការណ៍ ប្រចាំខែកក្កដា ឆ្នាំ២០២៦
៣.របាយការណ៍ ដែលនៅសេសសល់របស់ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល មេភូមិ និងសហគមន៍នេសាទ
៤.ពិនិត្យ និងអនុម័តគណៈកម្មការលទ្ធកម្ម
៥. បញ្ហាប្រឈមនិងដំណោះស្រាយ
៦. សេចក្ដីផ្សេងៗ
ដោយមានការចូលរួមជាកិត្តិយសពីលោក ស្រៀង សេងហុក សមាជិកក្រុមប្រឹក្សាស្រុក ក្រៅពីនេះសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល មន្ត្រីកសិកម្មឃុំ មេភូមិ ស្មៀនឃុំ និងជំនួយការឃុំ ទាំងពីរ។
រដ្ឋបាលឃុំកោះស្ដេច
ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦






