/ / /

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែ កក្កដា ឆ្នាំ ២០២៦ លើកទី ៥០ អាណត្តិទី៥ ឆ្នាំទី៤ ក្រោមអធិបតីភាពលោក រៀម រុំ ជាប្រធានអង្គប្រជុំ

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែ កក្កដា ឆ្នាំ ២០២៦ លើកទី ៥០ អាណត្តិទី៥ ឆ្នាំទី៤ ក្រោមអធិបតីភាពលោក រៀម រុំ ជាប្រធានអង្គប្រជុំ

លោក រៀម រុំ មេឃុំ ព្រែកខ្សាច់   ​ប្រធានក្រុមប្រឹក្សាឃុំ​ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥០ អាណត្តិទី៥ ឆ្នាំទី៤ ប្រចាំខែ កក្កដា ឆ្នាំ២០២៦
ដោយមានរបៀបវារៈសំខាន់ៗចំនួន ៦ គឺ ÷
១. ពិនិត្យ និងអនុម័ត្រកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែ មិថុនាឆ្នាំ ២០២៦
២. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ មិថុនា ឆ្នាំ ២០២៦ 
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ និងសហគមន៍នេសាទឃុំព្រែកខ្សាច់
៤. លើបញ្ហាប្រឈមការបោះត្រាលើទីតាំងដីដែលប្រជាពលរដ្ឋបានលក់ដូរទៅឲ្យភាគីដែលជាឈ្មួញអ្នកទិញលើទីតាំងដីដែលមិនទាន់កាត់ឆ្វៀល។
៥. ការចុះស្រង់សំណង់អាណាធិតេយ្យដែលមិនមាច្បាប់
៦ . មតិ និងបញ្ហាផ្សេងៗ
   ​ដោយមានការអញ្ជើញចូលរួមពី លោក សាង ប៊ុនស៊ាន សមាជិកក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំចំនួន ៤ រូបលើ៥រូប   ស្មៀនឃុំ  ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ក្រៅពីនេះមានការអញ្ជើញចូលរួមពីលោក  មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់  លោកមេភូមិ លោក អនុភូមិ សមាជិកភូមិ   សរុបចំនួន ១៦  នាក់ ស្រី ០២ នាក់ នៅសាលាឃុំព្រែកខ្សាច់  ។

ថ្ងៃ ចន្ទ ១៣កើត ខែ ទុតិយាសាឍ  ឆ្នាំមមី អដ្ឋ ស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី ២៧ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    27/07/2026

    វគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់​ និងសារាចរណែនាំអន្តរក្រសួងលេខ០០៧

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/07/2026

    រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥០ ឆ្នាំទី៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច

  • ហេង គីមឆន/
    27/07/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/07/2026

    រដ្ឋបាលឃុំកោះស្ដេច បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ លេីកទី៤៨

  • ហេង គីមឆន/
    27/07/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារចាំបាច់មួយចំនួន ពាក់ព័ន្ធនឹងវិស័យរ៉ែខ្សាច់សំណង់ ដែលបានប្រតិភូកម្មមករដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត

  • ហេង គីមឆន/
    27/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដង្ហែទៀនព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃគង់ វត្តឧទ័យ្យារាម(ហៅវត្តជ្រោយប្រស់) ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង