ក្នុងឱកាសដ៏នក្ខត្តឬក្ស ដែលនារីនៅទូទាំងពិភពលោក ក៏ដូចជានារីទូទាំងព្រះរាជាណាចក្រកម្ពុជា កំពុងសោមនស្សរីករាយ ចូលរួមអបអរសាទរខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ០៨ ខែមីនា ឆ្នាំ២០២០ នេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត កោះកុង សូមព្រះរាជានុញ្ញាតសម្តែងថ្វាយនូវមនោសញ្ចេតនាគោរព ប្រកបដោយកតញ្ញូកតវេទិតាធម៌ ដ៏ ជ្រាលជ្រៅបំផុត ចំពោះស្នាព្រះហស្ថ និងរាល់សកម្មភាពដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវរ រាជមាតាជាតិខ្មែរ ក្នុងវិស័យអប់រំសិក្សាធិការ សង្គហភាព សុខុមាលភាព វប្បធម៌ ការបរទេស និងកិច្ចការ ធម្មការ និងសាសនា ជាពិសេសក្នុងឋានៈជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា និងព្រះប្រធាន កិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលព្រះរាជកិច្ចដ៏ឧត្តុងឧត្តមនេះ បានរួម ចំណែកដ៏ធំធេង ក្នុងបុព្វហេតុលើកកម្ពស់តម្លៃ និងតួនាទីស្ត្រីកម្ពុជា ហើយត្រូវបានទទួលស្គាល់កាន់តែខ្លាំងក្លា ពីគ្រប់ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!