/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រុក ដល់សមាជិកបណ្តុំអាជីវកម្មមាន់

ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០

ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកោះកុង ដឹកនាំដោយលោក ខៀវ កានិត សហការជាមួយក្រុមការងារថ្នាក់ស្រុក បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រុក ដល់សមាជិកបណ្តុំអាជីវកម្មមាន់ ក្នុងក្របខណ្ឌ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ចំនួន ០១វគ្គ ៖ បណ្តុំអាជីវកម្មមាន់ ស្ថិតក្នុងភូមិជីត្រះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានសមាជិកចូលរួមចំនួន ២២ នាក់ ស្រី ០៨ នាក់ ជាលទ្ធផលកសិករសមាជិកបណ្តុំទាំងអស់បានចូលរួមយ៉ាងផុសផុលក្នុងការពិភាក្សា និងស្វែងយល់ពីអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាល ហើយប្រធានបទសំខាន់ៗត្រូវបានលើកយកមកបង្ហាញ និងអនុវត្តផ្ទាល់ ដែលរួមមាន៖ ១. ការជ្រើសរើសពូជ, ២. ការរៀបចំទ្រុង, ៣. ការគ្រប់គ្រងការចិញ្ចឹម និងអនាម័យ ៤. ការលាយនិងផ្តល់ចំណី, ៥. ការធ្វើវ៉ាក់សាំង, ៦. ការគ្រប់គ្រងទូភ្ញាស់,៧. ការថែទាំកូន និង ៨. ការកត់ត្រាចំណូលចំណាយ និងធ្វើវិភាគសេដ្ឋកិច្ច។

ដើម្បីជាគំរូក្នុងការអនុវត្តន៍ និងងាយស្រួលកសិករសមាជិកបណ្តុំផ្សេងទៀត បានរៀនសូត្រ ក្រុមការងារបានជ្រើសរើសគ្រួសារធ្វើបង្ហាញមួយគ្រួសារ ក្នុងមួយបណ្តុំ ព្រមទាំងបានផ្តល់នូវធាតុចូលសំខាន់ៗ ក្នុងការអនុវត្តរួមមានដូចជា ទុន ទ្រុង ចំណី កូនមាន់ពូជ សស្នូកទឹក និងស្នូកចំណីជាដើម។ បន្ថែមពីនេះទៀត សមាជិកបណ្តុំដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះក៏ទទួលបាននូវ ថ្នាំទម្លាក់ព្រូន និងថ្នាំសម្លាប់មេរោគ សំរាប់យកទៅប្រើប្រាស់ក្នុងការចិញ្ចឹមមាន់តាមគ្រួសារនីមួយៗផងដែរ។

ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលសមាជិកបណ្តុំអាជីវកម្មទាំងអស់មានសេចក្តីសប្បាយរីករាយដែលបានទទួលនូវចំណេះដឹងបច្ចេកទេសថ្មីក្នុងការចិញ្ចឹមមាន់ស្រុក ដែលមានលក្ខណៈធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយបានប្តេជ្ញាចិត្តខ្ពស់ក្នុងការយកបច្ចេកទេសទាំងនេះទៅប្រើប្រាស់ក្នុងការពង្រឹង និងពង្រីកផលិតកម្មមាន់របស់ខ្លួន ដើម្បីផ្គត់ផ្គង់តាមកិច្ចសន្យាដែលបានព្រមព្រៀងជាមួយអ្នកប្រមូលទិញ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោកស្រី អ៊ុន ឆាលី អនុប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ និង​លោក​វរសេនីយ៍ឯក​ ចាន់​ បូរី​ ស្នងការ​រង​ ផែនការ​ងារ​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលេីការបេីកផ្តល់បៀវត្ស​ និងប្រាក់ឧបត្ថមគោលនយោបាយ ជូនមន្រ្តីនគរបាលជាតិកម្ពុជា

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានចុះបើកប្រអប់សំបុត្រ នៅឃុំឫស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង