លោក គង់ ចន្ទថុល្ល ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានដឹកនាំលោកស្រី ផល ស្រស់ ចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពី មនុស្សធម៌អន្តរជាតិ និងបេសកកម្ម របស់គណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ(ICRC) និងកាកបាទក្រហមកម្ជុជា(កក្រក) ក្នុង ពេលមានជម្លោះប្រដាប់អាវុធ ក្រោមអធិបតីភាព លោកជំទាវ ហ៊ួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋាន ទំនាក់ទំនង កក្រក លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្ត តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងលោក ថម ហ្គៃហ្សឺ ប្រតិភូ ផ្នែកកងទ័ពនៃ ICRC ។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាប្រធាន ជាសមាជិត គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ស្ថិតនៅសាលប្រជុំសាខាកាកបាទក្រហមកម្ជុជា ខេត្តកោះកុង។។
រសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។






