នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ មន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានអនុញ្ញាតឱ្យការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រេីប្រាស់ឧបករណ៍ឌីជីថល និងAi សម្រាប់ជាជំនួយស្មារតីដល់ការបង្រៀន ដល់លោកគ្រូឧទ្ទេសាចារ្យ លោគ្រូ គ្រូក្របខ័ណ្ឌ និងគ្រូកិច្ចសន្យាដែលកំពុងបង្រៀននៅតាមសាលាពុទ្ធិកបឋមសិក្សាទាំង៦នៅទូទាំងខេត្តកោះកុង ដែលធ្វេីបទបង្ហាញដោយលោក កង កុសល ប្រធានការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យ ។
ក្នុងពិធីបេីកវគ្គនារសៀលនោះមានការផ្តល់វត្តមានចូលរួមបេីកវគ្គដោយព្រះគ្រូវុឌ្ឍិសង្ឃវាទី មៀត វ៉ាន់ ព្រះធម្មធរគណខេត្ត នៅសាលប្រជុំគុណធម៌មន្ទីរធម្មការនិងសាសនាខេត្តកោះកុង ។











