ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និង ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល រួមសហការជាមួយអង្គការ Save The Children និងអង្គាការ IDE បានចុះធ្វើការបង្ហាញធាតុចូលកសិកម្ម ដល់កសិករគោលដៅនៃគម្រោង STEER នៅភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ០១វគ្គ ដែលមានកសិករចូលរួមសរុបចំនួន ៣៩ នាក់ ស្រី១៤ នាក់។
ជាលទ្ធផលជាកសិករចង់ដាំដំណាំបន្លែប្រមាណ ៧០% ក្នុងនោះអ្នកចង់ដាំត្រសក់ទ្រើងប្រមាណ ៣០% អ្នកចង់ដាំឪឡឹក ៣០% និងចង់ដាំបន្លែផ្សេងៗ ៤០%។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង