/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បើកបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមមាន់ស្រុក នឹងបង្ហាញអំពីការធ្វើវ៉ាក់សាំង

ថ្ងៃច័ន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រុមការងារបច្ចេកទេសអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង  បានចុះបើកបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមមាន់ស្រុក នឹងបង្ហាញអំពីការធ្វើវ៉ាក់សាំង បីមុខ ចែកជូនថ្នាំទម្លាក់ព្រូន ថ្នាំសម្លាប់មេរោគ ដល់កសិករជាសមាជិកបណ្ដុំជាជីវកម្ម នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា  ចំនួន ៤៣ នាក់ ស្រី ៣១ នាក់  និងបានផ្ដល់ថវិការធ្វើទ្រុង ទិញចំណី កូនមាន់ ពូជ ស្នូកទឹកស្នូកចំណី ដល់កសិករគំរូ ០១រូប នៅក្នុងបណ្ដុំចញ្ចឹមមាន់។

ជាលទ្ធផលកសិករសមាជិកបណ្តុំទាំងអស់បានចូលរួមយ៉ាងផុសផុលក្នុងការពិភាក្សា និងស្វែងយល់ពីអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាល ហើយប្រធានបទសំខាន់ៗត្រូវបានលើកយកមកបង្ហាញ និងអនុវត្តផ្ទាល់ ដែលរួមមាន៖ ១. ការជ្រើសរើសពូជ, ២. ការរៀបចំទ្រុង, ៣. ការគ្រប់គ្រងការចិញ្ចឹម និងអនាម័យ ៤. ការលាយនិងផ្តល់ចំណី, ៥. ការធ្វើវ៉ាក់សាំង, ៦. ការគ្រប់គ្រងទូភ្ញាស់,៧. ការថែទាំកូន និង ៨. ការកត់ត្រាចំណូលចំណាយ និងធ្វើវិភាគសេដ្ឋកិច្ច។

ដើម្បីជាគំរូក្នុងការអនុវត្តន៍ និងងាយស្រួលកសិករសមាជិកបណ្តុំផ្សេងទៀត បានរៀនសូត្រ ក្រុមការងារបានជ្រើសរើសគ្រួសារធ្វើបង្ហាញមួយគ្រួសារ ក្នុងមួយបណ្តុំ ព្រមទាំងបានផ្តល់នូវធាតុចូលសំខាន់ៗ ក្នុងការអនុវត្តរួមមានដូចជា ទុន ទ្រុង ចំណី កូនមាន់ពូជ សស្នូកទឹក និងស្នូកចំណីជាដើម។ បន្ថែមពីនេះទៀត សមាជិកបណ្តុំដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះក៏ទទួលបាននូវ ថ្នាំទម្លាក់ព្រូន និងថ្នាំសម្លាប់មេរោគ សំរាប់យកទៅប្រើប្រាស់ក្នុងការចិញ្ចឹមមាន់តាមគ្រួសារនីមួយៗផងដែរ។

ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលសមាជិកបណ្តុំអាជីវកម្មទាំងអស់មានសេចក្តីសប្បាយរីករាយដែលបានទទួលនូវចំណេះដឹងបច្ចេកទេសថ្មីក្នុងការចិញ្ចឹមមាន់ស្រុក ដែលមានលក្ខណៈធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយបានប្តេជ្ញាចិត្តខ្ពស់ក្នុងការយកបច្ចេកទេសទាំងនេះទៅប្រើប្រាស់ក្នុងការពង្រឹង និងពង្រីកផលិតកម្មមាន់របស់ខ្លួន ដើម្បីផ្គត់ផ្គង់តាមកិច្ចសន្យាដែលបានព្រមព្រៀងជាមួយអ្នកប្រមូលទិញ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    24/08/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទី អញ្ជើញជាគណៈធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្តរបស់ស្នងការនគរបាលខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    24/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានដឹកនាំលោកស្រី ផល ស្រស់ ចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពី មនុស្សធម៌អន្តរជាតិ និងបេសកកម្ម របស់គណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ(ICRC) និងកាកបាទក្រហមកម្ជុជា(កក្រក) ក្នុង ពេលមានជម្លោះប្រដាប់អាវុធ

  • ហេង គីមឆន/
    24/08/2026

    ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC) ក្នុងពេលមានជម្លោះប្រដាប់អាវុធ” ជូនដល់កងកម្លាំងទាំងបីប្រភេទ និងមន្ទីរអង្គភាពជុំវិញខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    24/08/2026

    មន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ បានអនុញ្ញាតឱ្យការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យ​ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រេីប្រាស់ឧបករណ៍ឌីជីថល​ និងAi សម្រាប់ជាជំនួយស្មារតីដល់ការបង្រៀន​ ដល់លោកគ្រូឧទ្ទេសាចារ្យ​ លោគ្រូ​ គ្រូក្របខ័ណ្ឌ​ និងគ្រូកិច្ចសន្យា

  • មន្ទីរធម្មការ និងសាសនា/
    24/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ បានដឹកនាំកិច្ចប្រជុំ លើកិច្ចការពុទ្ធិកសិក្សា

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី«ការពង្រឹងយន្តការភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងការលើកបញ្ហាប្រឈម-ដំណោះស្រាយ ក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទ ខេត្តកោះកុង»