/ / /

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ ឆ្នាំទី៣ អាណត្តិទី៤

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ លើរបៀបវារៈដូចខាងក្រោម :
១./ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី២៨ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក
២./ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក
៣./ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែតុលា ឆ្នាំ២០២៦
៤./ពិនិត្យ និងអនុម័តសេចក្តីព្រាង ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការ ផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការនៃរដ្ឋបាលស្រុកបូទុមសាគរ ប្រចាំខែ កញ្ញា ឆ្នាំ២០២៦
៥./ពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការអនុវត្តន៍ មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ របស់រដ្ឋបាលស្រុកបូទុមសាគរ
៦./- ផ្សេងៗ
-កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ លោក ក្រូច បូរីសីហា អភិបាល ស្រុក សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោក លោក អភិបាលរងស្រុក លោក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៣៦នាក់/ស្រី ០៣នាក់។ នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ
ប្រភព:រដ្ឋបាលស្រុកបូទុមសាគ

ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦
សែនលោកខែ (Mid-Autumn Festival) វេលាម៉ោង ៨:០០ នាទីព្រឹក

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    25/09/2026

    លោកស្រី អ៉ិន សុភី អភិបាលរងស្រុកបូទុមសាគរ តំណាងលោកអភិបាលស្រុក បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំកណ្តោល ឆ្នាំ២០២៦

  • ហេង គីមឆន/
    25/09/2026

    ថ្នាក់ដឹកនាំ ក្រុមកីឡាខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដែលបានឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល សម្រាប់ចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦

  • ហេង គីមឆន/
    25/09/2026

    សេចក្តីជូនដំណឹង ស្តីពីកម្មវិធីកាន់បិណ្ឌ ក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥២ អាណត្តិទី៥ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/09/2026

    លោក យ៉ាង រិទ្ធីរ៉ា នាយករដ្ឋបាលស្ដីទីសាលាស្រុកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែកញ្ញាឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកគិរីសាគរ ព្រមទាំងត្រួតពិនិត្យសេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលេីកទី២៧ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ នឹងកិច្ចការចាំបាច់មួយចំនួន

  • ហេង គីមឆន/
    25/09/2026

    ថ្នាក់ដឹកនាំ ក្រុមកីឡាខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ ដែលបានឧបត្ថម្ភថវិកា ចំនួន ៤០០ ០០០រៀល សម្រាប់ចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦