…………………………..…………………
លោក ឡុញ សុផល ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំខែកញ្ញា លើកទី៥២ អាណត្តិទី៥ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
សមាសភាពចូលរួម លោក.លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ នាយប៉ុស្តិ៍ មេភូមិ អនុភូមិ សមាជិកភូមិ ទាំងបីភូមិ មន្រ្ដីប៉ុស្ដិ៍សុខភាព នាយកសាលាពាមកាយ នាយិកាសាលាតានី និងតំណាងប្រជាពលរដ្ឋ ក្នុងនោះក៏មានការអញ្ជើញពីលោក ម៉ុង ឈូ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានក្រុមការងារស្រុកចុះជួយឃុំភ្ញីមាស
សមាសភាពសរុប២៣នាក់ ស្រី៨នាក់
អំពីរបៀបវារ:រួមមាន÷
១/. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៥ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
២/. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៦
៣/.ពិនិត្យ និងអនុម័តរបាយការណ៍មូលនិធិគាំទ្រសេវាសង្គមឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ ប្រចាំខែកញ្ញា ឆ្នាំ២០២៦
៤/. អានរបាយការណ៍តាមភូមិ និងប៉ុស្តិ៍រដ្ឋបាល
៥/. ពិភាក្សាលើបញ្ហាផ្សេងៗ និងដំណោះស្រាយ
…………………………….…………
ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៧០
ត្រូវនឹង,ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦
September 25,2026









