លោកស្រី អ៉ិន សុភី អភិបាលរងស្រុកបូទុមសាគរ តំណាងលោកអភិបាលស្រុក បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំកណ្តោល ឆ្នាំ២០២៦ ដោយមានការចូលរួមលោកប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ លោក លោកស្រីគណកម្មការលទ្ធកម្មឃុំ លោកប្រធានក្រុមហ៊ុន និងតំណាងក្រុមហ៊ុន ស្ថិតនៅសាលាឃុំកណ្តោល ហើយក្រុមហ៊ុនដេញថ្លៃបានផ្លូវបេតុង និងផ្លូវគ្រួសក្រហម គឺឈ្មោះ នាក់ សុខា។
ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦
វេលាម៉ោង៨:៣០នាទីព្រឹក








