ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០
នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ និងមន្រ្តីកិច្ចសន្យា ០២រូប ចេញល្បាតត្រួតពិនិត្យបទល្មើសជលផល បានប្រទះឃើញ និងដកហូតឧបករណ៍នេសាទលបកន្ទុយកណ្តុរ ចំនួន ២០ ខ្សែ ប្រវែង ១៦០ ម៉ែត្រ ដែលជាឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងព្រែករាក់ធំ ភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង