/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំបន្លែ

ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០

លោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត ចំនួន ០២ រូប បានចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំបន្លែ ដែលផ្តោតសំខាន់ទៅលើបន្លែត្រសក់ទ្រើងដោយប្រើប្រព័ន្ធដំណក់ទឹក និងបានបញ្ជ្រាប់ពីបច្ចេកទេសប្រព័ន្ធកសិកម្មចម្រុះដល់សមាជិកបណ្តុំអាជីវកម្មបន្លែ នៃកម្មវិធីផ្សព្វផ្សាយបច្ចេក ទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ខេត្តកោះកុង។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបសម្របសម្រួលដោយភ្នាក់ងារផ្សព្វផ្សាយឃុំ ដោយមានការអញ្ជើញចូលរួមពីលោកមេឃុំភ្ញីមាស ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន មន្ត្រីសម្របសម្រួលកម្មវិធី ASPIRE ស្រុក និងកសិករបណ្តុំអាជីវកម្មបន្លែសរុប ៣៦ នាក់ ស្រី ១១ នាក់ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិទៅនៅសាលាឃុំភ្ញីមាស ស្រុកគីរីសាគរ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/09/2026

    មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំបញ្ចាំងភ្លើងពណ៌ទឹកក្រូចលើអគារមន្ទីរពេទ្យ ជាតំណាងសុវត្ថិភាពអ្នកជំងឺ និងទាក់ទាញចំណាប់អារម្មណ៍ សាធារណជននូវការយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ និងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តប្រកបដោយសុវត្ថិភាពសម្រាប់ការថែទាំនៅក្នុងមូលដ្ឋានសុខាភិបាលដោយផ្ដោតលើអន្តរាគមន៍ផ្អែកលើកភស្ដុតាង តាមការណែនាំរបស់ក្រសួងសុខាភិបាល។

  • ហេង គីមឆន/
    14/09/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់កង់ចំនួន ១១គ្រឿង ជូនដល់ប្អូនៗសិស្សានុសិស្សដែលទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំសិក្សា នៅសាលាបឋមសិក្សាអាស់សាឡាម

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះអស់មួយចំហៀង ស្ថិតនៅភូមិព្រះអង្គកែវ

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយវីឌីអូណែនាំស្តីពីប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ តាមរយៈប្រព័ន្ធអនឡាញ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/09/2026

    ការអប់រំសុខភាពដល់អ្នកជំងឺ ឬអ្នកកំដរ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    14/09/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្រ្តីចំនួន ០១រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះនៃការថែទាំមនុស្សវ័យចាស់”