រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀ (STEER) ចុះបើកវគ្គបង្កើតក្រុមកសិករអ្នកផលិត

ថ្ងៃច័ន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០

លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម សហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បានចុះបើកវគ្គបង្កើតក្រុមកសិករអ្នកផលិត នៅភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ មានកសិករចូលរួមសរុប ២៥ នាក់ ស្រី ១២ នាក់។ ក្នុងនោះដែរ ក៏បានចុះជួយពិនិត្យមើលគុណភាពដី និងជួយណែនាំនូវបច្ចេកទេសមួយចំនួន ដល់កសិករបង្កើតថ្មី ដែលពួកគាត់ជ្រើសរើសដាំដុះតាមបែបបច្ចេកទេសថ្មី របស់គម្រោងស្ទៀ (STEER)។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង