លោក ផង សុផាន់ណា មេឃុំឫស្សីជ្រុំ ជួបសហការជាមួយលោក យ៉ែម វិចិត្រ នាយប៉ុស្ដ៍នគរបាលឫស្សីជ្រុំ បានប្រជុំស្តីពីការចុះផ្សព្វផ្សាយអនុក្រឹត្យលេខៈ ០៣ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ការទប់ស្កាត់ស្គេមឡនឡាញ ចំនួន១១ទីតាំង ក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។
សមាសភាពចូលរួមៈ
មេឃុំ ក្រុមការងារប៉ុស្តិ៍នគរបាលឃុំនិង ជំនួយការហិរញ្ញវត្ថុឃុំ
ថ្ងៃសុក្រ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦
ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។

