លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ៤រូប ស្រី ២រូប ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីយុទ្ធនាការចុះបញ្ជីអ្នកប្រកបរបររត់កង់បី ឬរុឺម៉ក នៅលើប្រព័ន្ធគ្រប់គ្រងទិន្នន័យគ្រួសារក្រីក្រ ដល់មន្ត្រីមន្ទីរផែនការរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សាន់ ស្នាវី អនុរដ្ឋលេខាធិការ ក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរផែនការ និងក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមបណ្ដាខេត្ត ចំនួន៨ រួមមាន÷ ខេត្តកំពង់ស្ពឺ ព្រៃវែង ស្វាយរៀង តាកែវ កំពត ព្រះសីហនុ កែប និងកោះកុង មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរផែនការខេត្តកំពង់ស្ពឺ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹង និងកសាងសមត្ថភាពមន្ត្រីមន្ទីរផែនការរាជធានី ខេត្ត ក្នុងការប្រមូល និងបញ្ចូលទិន្នន័យអ្នកប្រកបរបររត់កង់បី ឬរុឺម៉ក ដែលនៅសេសសល់ និងមិនទាន់បានចុះបញ្ជីជាមួយរដ្ឋបាលរាជធានី ខេត្ត ឬមិនទាន់មានឈ្មោះក្នុងក្រុមហ៊ុនផ្តល់សេវាមធ្យោបាយដឹកជញ្ជូន (PassApp Grab និងTADA)។
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦










