/

លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦

លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងប្រធានមណ្ឌលសុខភាពទាំង៨ ចំណុះឱ្យស្រុកប្រតិបត្តិស្មាច់មានជ័យ។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងតាមដានវឌ្ឍនភាពការងារសុខាភិបាលដែលបានអនុវត្តកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងារបន្ត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងកិច្ចប្រជុំ បានផ្តោតលើការពិនិត្យ និងពិភាក្សាអំពីការអនុវត្តការងារបច្ចេកទេសសុខាភិបាលសំខាន់ៗ រួមមាន ការផ្តល់ថ្នាំបង្ការ ការពិនិត្យ និងថែទាំសុខភាពស្ត្រីមានផ្ទៃពោះ ការអប់រំ និងផ្សព្វផ្សាយសុខភាព ការចុះអនុវត្តការងារនៅតាមសហគមន៍ និងមូលដ្ឋាន ការផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺ ព្រមទាំងសកម្មភាពសុខាភិបាលផ្សេងៗ ដែលបានអនុវត្តតាមមណ្ឌលសុខភាពកន្លងមក។ជាមួយគ្នានេះ អង្គប្រជុំលើកឡើងពីបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦

September 11, 2026

អត្ថបទផ្សេងទៀត

  • មន្ទីរផែនការ/
    11/09/2026

    លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ៤រូប ស្រី ២រូប ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីយុទ្ធនាការចុះបញ្ជីអ្នកប្រកបរបររត់កង់បី ឬរុឺម៉ក នៅលើប្រព័ន្ធគ្រប់គ្រងទិន្នន័យគ្រួសារក្រីក្រ ដល់មន្ត្រីមន្ទីរផែនការរាជធានី ខេត្ត

  • រដ្ឋបាលស្រុកថ្មបាំង/
    11/09/2026

    លោក ម៉ឹង សុភា មេឃុំជីផាត និងសមាជិកក្រុមប្រឹក្សាឃុំបានប្រជុំស្តីពីការផ្សព្វផ្សាយអនុក្រឹត្យលេខៈ ០៣ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ការទប់ស្កាត់ស្គេមឡនឡាញ និងការងារចាំបាច់មួយចំនួននៅសាលាឃុំជីផាត និងចុះទៅទីតាំងផ្ទះសំណាក់ បឹងហ្គាឡូ ផ្ទាល់ដើម្បីផ្សព្វផ្សាយបន្ថែមទៀត។

  • ហេង គីមឆន/
    11/09/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំបើកឯកសារដេញថ្លៃលទ្ធកម្ម របស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    11/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំប្រតិភូ អញ្ជើញចូលរួម ក្នុងវេទិកានៃបណ្ដាញរដ្ឋបាលមូលដ្ឋាន ដើម្បីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាពប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ”ការពង្រឹងទីក្រុងតំបន់ឆ្នេរ សម្រាប់អនាគតសេដ្ឋកិច្ចខៀវ” នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ

  • ហេង គីមឆន/
    11/09/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស TWG តាមរយៈប្រព័ន្ធវីដេអូ Conference

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    10/09/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្ត្រី ០១រូប ចូលរួមសិក្ខាសាលាតម្រង់ទិសការអនុវត្តគម្រោង ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យអប់រំ សម្រាប់កុមារ និងសហគមន៍ (BRACE)