រដ្ឋបាលស្រុកស្រែអំបិល សូមអបអរសាទរចំពោះ ក្មួយៗ ប្អូនៗសិស្សានុសិស្ស នៃវិទ្យាល័យស្រែអំបិល និងវិទ្យាល័យ ហ៊ុន សែនជីខលើ ស្រុកស្រែអំបិល ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ។
សូមក្មួយៗ ប្អូនៗ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សាបន្តទៀត ដើម្បីក្លាយជាធនធានមនុស្សសម្រាបសង្គមជាតិ។
ទន្ទឹមនឹងនេះចំពោះប្អូនៗសិស្សានុសិស្ស ដែលមិនបានប្រលងជាប់សញ្ញាបត្រ សូមប្អូនៗបន្តព្យាយាមសិក្សា ដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយបន្តទៀត។




