ស្រុកកោះកុង ៖ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងគ្រួសារងាយរងហានិភ័យ អំណោយដែលបានចែកជូននោះ រួមមាន ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ មានចំនួន ៣០០គ្រួសារ ដែលធ្វើនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ។
សមាសភាពចូលរួមមាន៖ សមាជិកក្រុមប្រឹក្សា អភិបាលរង មន្ត្រីរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ។






