នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំពង្រឹងការអនុវត្តច្បាប់ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងចុះអធិការកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ចាត សូររស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងលោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង។
ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យពាក់ព័ន្ធ លោកអធិការនគរបាលក្រុងស្រុក និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ២៩ឃុំ សង្កាត់ ព្រមទាំង ព្រះរាជអាជ្ញារង និងសហការី មកពីសាលាដំបូងខេត្តកោះកុងផងដែរ។
ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦













































