លោកស្រី ស្រី ខួច មន្ត្រីឧទ្យានុរក្ស ប្រចាំស្នាក់ការដែនជម្រកសត្វព្រៃពាមក្រសោប បានចូលរួម កិច្ចប្រជុំសាមញ្ញលើកទី៥១ ឆ្នាំទី៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំពាមក្រសោប នៅសាលាឃុំពាមក្រសោប ដើម្បីពិនិត្យវឌ្ឍនភាពការងារប្រចាំខែ ពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់គណៈកម្មការ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមពាក់ព័ន្ធនឹងសុខុមាលភាពស្ត្រី និងកុមារ សន្តិសុខសង្គម ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។ កិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ២៥នាក់ (ស្រី ៩នាក់)។
ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦




