ថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០
លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ នាយរងទទួលបន្ទុករួមខណ្ឌរដ្ឋបាលជលផលកោះកុង និងនាយផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធទីតាំងដីស្នើសុំបង្កើតស្ថានីយ៍ស្រាវជ្រាវវារីវប្បកម្មសមុទ្រ ស្ថិតនៅភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរងនៃគណ:អភិបាលខេត្តកោះកុង នៅសាលប្រជុំ (ក) សាលាខេត្តកោះកុង មានអ្នកចូលរួមចំនូន ១២នាក់ ស្រី ០២នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង