ថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០
នាយ នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប និងមន្រ្តីនគរបាលរដ្ឋបាលឃុំថ្មស ០១រូប បានឃាត់ចាប់កូនក្តាមថ្ម (៤៨-៥០ក្បាល/គ.ក្រ) បានចំនួន ១២០ គ.ក្រ នៅចំណុចព្រែករាក់ធំ (និយាមកា: 120 9210-035 5410) ភូមិស្រែថ្មី ឃុំថ្មស និងបានលែងចូលក្នុងតំបន់ធម្មជាតិវិញ (និយាមកា: 120 5910-032 7353) នៅភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៣ នាក់ ស្រី ០៧ នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង