១០/១១/២០២០(ម៉ោង៨:០០នាទីព្រឹក)
----------------------------------------
លោក អាន ចាន់គង្គារ អនុប្រធានការិយាល័យផែនការ គាំទ្រឃុំសង្កាត់ស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគណនេយ្យភាពសង្គម(ជំហានទី ២) នៅសាលាឃុំថ្មស ក្រោមអធិបតីភាព លោក អិក គួន មេឃុំថ្មស ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាពថ្មស លោកនាយកសាលា និងអ្នកសម្របសម្រួលគណនេយ្យភាពសង្គម សរុប ១៧/៣នាក់។
(ក្នុងគោលបំណង ដើម្បីអភិវឌ្ឍស្ថាប័នប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព)។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
.........................................
ថ្ងៃអង្គារ ១០ រោច ខែកត្តិក ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០
November 10, 2020