យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីររ៉ែ និងថាមពលខេត្តកោះកុង សូមសំដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជូនដំណឹងទៅភាគីថៃ និងអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ភាគីថៃពីអនុស្សារណៈនៃការយោគយល់ឆ្នាំ២០០១ ដែលជាមូលដ្ឋានគតិយុត្តតែមួយគត់ សម្រាប់ការចរចារទ្វេភាគីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរ អស់រយៈពេលជាង២៥ឆ្នាំកន្លងមកនេះ។


