លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ស្ដីពីការផ្សព្វផ្សាយផែនការការងារត្រួតពិនិត្យរដ្ឋបាល ដើម្បីរក្សាសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការងារចាំបាច់មួយចំនួន ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុក លោកនាយករដ្ឋបាល ប្រធានការិយាល័យ កម្លាំងអធិការស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក ជំទប់ឃុំ នាយកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមន្រ្តីការិយាល័យ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦













