លោក សុះ សុប ចៅសង្កាត់រងទី២ តំណាងលោកចៅសង្កាត់ បានដឹកនាំមេភូមិ១ មេភូមិ៣ អនុភូមិ សមាជិកភូមិ ប្រជាការពារភូមិ និងកម្លាំងប៉ុស្ត៍នគរបាល សហការជាមួយក្រុមការងាររដ្ឋបាលក្រុងខេមរភូមិន្ទ ចុះណែនាំដល់អាជីវករដែលលក់ដូរលើចំណីផ្លូវ និងរៀបចំសណ្ដាប់ធ្នាប់នៅផ្សារដងទង់ ដើម្បីសម្រួលដល់ការលក់ដូរត្រឹមត្រូវ និងប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។
វេលាម៉ោង ៨៖៣០នាទីព្រឹក
ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
#ប្រភពរដ្ឋបាលសង្កាត់ដងទង់





