លោក ឃី វុធ ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានដឹកនាំមន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម កាយ សំរួម ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអតីតប្រធានក្រុមប្រឹក្សាខេត្តកោះកុង ៣អាណត្តិ និងបានជូនសាររំលែកទុក្ខដល់ក្រុមគ្រួសារសព នៅវត្តអម្ពរទិយារាម(វត្តព្រែកស្វាយ) ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ រសៀលថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ។






