/ / /

លោក​ កង​ កុសល​ ប្រធានការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យ​ តំណាងលោកប្រធានមន្ទីរបានចូលរួមក្នុងពិធីដង្ហែទៀនវស្សា​ ប្រគេនទេយ្យទាន​ របស់ឯកឧត្តម​ វេជ្ជបណ្ឌិត​ ទៅ​ មឹង​ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត​ ព្រមទាំងមន្ត្រីក្រោមឱវាទ​ សម្រា​ប់ប្រគេ​នព្រះសង្ឃគង់នៅវត្តជលធីគិរីវ័ន​ ហៅវត្តអន់ឆ្អេីត​

លោក​ កង​ កុសល​ ប្រធានការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យ​ តំណាងលោកប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ បានចូលរួមក្នុងពិធីដង្ហែទៀនវស្សា​ ប្រគេនទេយ្យទាន​ របស់ឯកឧត្តម​ វេជ្ជបណ្ឌិត​ ទៅ​ មឹង​ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត​ ព្រមទាំងមន្ត្រីក្រោមឱវាទ​ សម្រា​ប់ប្រគេ​នព្រះសង្ឃគង់នៅវត្តជលធីគិរីវ័ន​ ហៅវត្តអន់ឆ្អេីត​ ក្នុងនោះមានអង្ករ​ ៥០គីឡូចំនួន៨បាវ​ ទៀន១គូ​ មី​ ទឹកសុទ្ធ​ ទឹកត្រី​ ទឹកស៊ីអិវ​ ទឹកផ្លែឈេី​ សាដក​ ព្រមទាំងបច្ច័យបួនសម្រាប់តម្កល់ក្នុងវត្តចំនួន២,០០០,០០០៛​ ។

ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានោះឯកឧត្តមប្រធានមន្ទីរបានចាត់ឱ្យ​ លោក​ សៅ​ សូនី​ ប្រធានការិយាល័យប្រតិបត្តិស្រែអំបិល​ ធ្វេីបទបង្ហាញស្តីពីការការពារពីជំងឺគ្រុនឈាម​ ដល់ព្រះសង្ឃ​ សមណសិស្ស​ ពុទ្ធបរិស័ទ​ ។

បន្ថែមពីនោះឯកឧត្តមក៏បានទូលប្រគេនព្រះគ្រូចៅអធិការវត្តដែលជាអ្នកគ្រប់គ្រងសាលាពុទ្ធិកសិក្សានៅទីនោះផងថា​ សូមព្រះអង្គទំនាក់ទំនងជាមួយមន្ត្រីបុស្តិ៍សុខភាពឃុំ​ ដេីម្បីរៀបចំសុខភាពសិក្សារបស់សមណសិស្ស​ អនុញ្ញាតឱ្យមន្ត្រីបុសិ៍បានចុះមកបណ្តុះបណ្តាលស្តីពីការសង្គ្រោះបឋម​ និងការផ្តល់ថ្នាំពេទ្យ​ ការប្រេីប្រាស់ថ្នាំផ្សេងៗដែលជួយសមណសិស្សនៅទីនោះ​ ។

លោក​ កង​ កុសល​ ប្រធានការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យតំណាងឱ្យលោកប្រធានមន្ទីរ​ បានសួរសុខទុក្ខសមណសិស្ស និងបានថ្លែងអំណរគុណឯកឧត្តមប្រធានមន្ទីរដែលបានយកចិត្តទុក្ខដាក់ចំពោះសុខភាពសិក្សារបស់សមសិស្សនៃសាលាពុទ្ធិកសិក្សា​ ដូចដែលឯកឧត្តមបានធ្វេីរួចមកហេីយនៅវត្តទេពនិមិត្តដែលមានសមណសិស្សតូចៗច្រេីនអង្គ​ ដេីម្បីការពារពីជំងឺផ្សេងៗ​ ។

ថ្ងៃទី៨​ ខែសីហា​ ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/09/2026

    មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំបញ្ចាំងភ្លើងពណ៌ទឹកក្រូចលើអគារមន្ទីរពេទ្យ ជាតំណាងសុវត្ថិភាពអ្នកជំងឺ និងទាក់ទាញចំណាប់អារម្មណ៍ សាធារណជននូវការយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ និងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តប្រកបដោយសុវត្ថិភាពសម្រាប់ការថែទាំនៅក្នុងមូលដ្ឋានសុខាភិបាលដោយផ្ដោតលើអន្តរាគមន៍ផ្អែកលើកភស្ដុតាង តាមការណែនាំរបស់ក្រសួងសុខាភិបាល។

  • ហេង គីមឆន/
    14/09/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់កង់ចំនួន ១១គ្រឿង ជូនដល់ប្អូនៗសិស្សានុសិស្សដែលទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំសិក្សា នៅសាលាបឋមសិក្សាអាស់សាឡាម

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះអស់មួយចំហៀង ស្ថិតនៅភូមិព្រះអង្គកែវ

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយវីឌីអូណែនាំស្តីពីប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ តាមរយៈប្រព័ន្ធអនឡាញ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/09/2026

    ការអប់រំសុខភាពដល់អ្នកជំងឺ ឬអ្នកកំដរ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    14/09/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្រ្តីចំនួន ០១រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះនៃការថែទាំមនុស្សវ័យចាស់”