/ / /

លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ បានដឹកនាំ មន្ត្រីក្រោមឱវាទ ចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន ២០៥នាក់ ដែលជាសទ្ធាជ្រះថ្លារបស់ ព្រះព្រហ្មសិរីញាណ​ ហេង​ សំបូរ​ ព្រះរាជាគណៈថ្នាក់កិត្តិយស​ ព្រះទីបរ័ក្ខសត្ថាចារ្យព្រះមេគណខេត្តកោះកុង​

នាព្រឹកថ្ងៃសៅរ៍ ១០ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែសីហា​ ឆ្នាំ២០២៦

លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ បានដឹកនាំ លោកកែវ សុភ័ក្រ ប្រធានការិយាល័យព្រះពុទ្ធសាសនាផ្សាភ្ជាប់សង្គម លោក​ ហាន់ ចក់ ប្រធានការិយាល័យពាហិរសាសនា ចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន ២០៥នាក់ មកពីសង្កាត់ស្មាច់មានជ័យ​ សង្កាត់​ដងទង់​ សង្កាត់ស្ទឹងវែង​ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង​ ដែលជាសទ្ធាជ្រះថ្លារបស់ ព្រះព្រហ្មសិរីញាណ​ ហេង​ សំបូរ​ ព្រះរាជាគណៈថ្នាក់កិត្តិយស​ ព្រះទីបរ័ក្ខសត្ថាចារ្យព្រះមេគណខេត្តកោះកុង​ ជាព្រះចៅអធិការវត្តជោតញ្ញាណ​ រួមជាមួយភិក្ខុ​ សាមណេរ​​ គណៈកម្មការ អាចារ្យវត្ត ៕

ពិធីនេះប្រារព្ធធ្វើនៅក្នុងវត្តជោតញ្ញាណ​ សង្កាត់ស្មាច់មានជ័យ​ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង​។​ អនុមោទនា​បុណ្យ​🙏🌷

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/09/2026

    មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំបញ្ចាំងភ្លើងពណ៌ទឹកក្រូចលើអគារមន្ទីរពេទ្យ ជាតំណាងសុវត្ថិភាពអ្នកជំងឺ និងទាក់ទាញចំណាប់អារម្មណ៍ សាធារណជននូវការយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ និងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តប្រកបដោយសុវត្ថិភាពសម្រាប់ការថែទាំនៅក្នុងមូលដ្ឋានសុខាភិបាលដោយផ្ដោតលើអន្តរាគមន៍ផ្អែកលើកភស្ដុតាង តាមការណែនាំរបស់ក្រសួងសុខាភិបាល។

  • ហេង គីមឆន/
    14/09/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់កង់ចំនួន ១១គ្រឿង ជូនដល់ប្អូនៗសិស្សានុសិស្សដែលទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំសិក្សា នៅសាលាបឋមសិក្សាអាស់សាឡាម

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះអស់មួយចំហៀង ស្ថិតនៅភូមិព្រះអង្គកែវ

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយវីឌីអូណែនាំស្តីពីប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ តាមរយៈប្រព័ន្ធអនឡាញ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/09/2026

    ការអប់រំសុខភាពដល់អ្នកជំងឺ ឬអ្នកកំដរ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    14/09/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្រ្តីចំនួន ០១រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះនៃការថែទាំមនុស្សវ័យចាស់”