/ / /

មន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ ផ្ញេីសាររំលែកគោរពជូនលោកជំទាវ​ ម៉ម​ សម័យ​ ដែលឯកឧត្តម​ កាយ​ សំរួម​ ទីប្រឹក្សារាជរដ្ឋាភិបាល​ និងជាអតីតប្រធានក្រុមប្រឹក្សាខេត្តកោះកុង៣អាណត្តិ​ ត្រូវជាស្វាមីលោកជំទាវ​ បាមមរណភាពកាលពីថ្ងៃពុធ​ ក្នុងជន្មាយុ៧៥​ ដោយរោគាពាធ

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុងទាំងអស់ មានសេចក្តីក្តុក ក្ដួល ក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំងបំផុតដោយបានទទួលដំណឹងថា ឯកឧត្តម កាយ សំរួម ទីប្រឹក្សា រាជរដ្ឋាភិបាលកម្ពុជា និងជាអតីតប្រធានក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី១ អាណត្តិទី២ និងអាណត្តិទី៣ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០៖០៩នាទីយប់នៅមន្ទីរពេទ្យរាជ ធានីភ្នំពេញ ក្នុងជន្មាយុ៧៥ឆ្នាំដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តម កាយ សំរួម គឺជាការបាត់បង់នូវឧត្តមស្វាមី លោកឪពុក លោកឪពុក ក្មេក និងជាជីតាដ៏ឧត្តុង្គឧត្តម ប្រកបដោយព្រហ្មវិហារធម៌ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះក្រុម គ្រួសារ ។ លើសពីនេះទៅទៀត គឺជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំប្រកបទៅដោយគុណធម៌ដ៏ឆ្នើម មួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបានរួម ចំណែកយ៉ាងធំធេងក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ខេត្តកោះកុង ឱ្យមានការរីកចម្រើនលើគ្រប់វិស័យឥត ឈប់ឈរ ក្នុងរយៈពេល ៣ អាណត្តិកន្លងទៅ ដោយពុំមានសេចក្តីនឿយហត់រហូតមកដល់ចុងបញ្ចប់នៃជីវិត ។

ក្នុងឱកាសដ៏ក្រៀមក្រំ និងប្រកបដោយសេចក្ដីវិយោគដ៏ជ្រាលជ្រៅនេះ យើងខ្ញុំទាំងអស់គ្នា សូមចូល រួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់នៃ សព ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង សូមចងចាំជានិច្ចនូវគំរូ វីរភាព ស្មារតីដឹកនាំ គុណធម៌ដឹកនាំ និងការលះបង់ដ៏ធំធេងរបស់ ឯកឧត្តម ជារៀងរហូត។

ជាថ្មីម្តងទៀតក្នុងឱកាសដ៏សែនសោកសង្រេង និងក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួង ដល់គុណព្រះរតនត្រៃសូមដឹកនាំវិញ្ញាណក្ខន្ធ ឯកឧត្តម កាយ សំរួម បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    06/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ចូលរួម «វេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងមូលដ្ឋានខេត្តកោះកុង»

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    06/08/2026

    សារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះ លោកជំទាវ ម៉ម សម័យ និងក្រុមគ្រួសារ

  • ហេង គីមឆន/
    06/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញក្នុងពិធីប្រគល់-ទទួលសម្ភារសប្បុរសធម៌ ពីក្រុមហ៊ុន ឆាយណាហ៊រទាន China Huadian Company ជូនដល់មណ្ឌលថែទាំកុមាររបស់រដ្ឋខេត្តកោះកុង

  • ហេង គីមឆន/
    06/08/2026

    សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកជំទាវ ម៉ម សម័យ ភរិយាសព ឯកឧត្តម កាយ សំរួម ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអតីតប្រធានក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី១ អាណត្តិទី២ អាណត្តិទី៣ និងក្រុមគ្រួសារ

  • ហេង គីមឆន/
    06/08/2026

    សេចក្តីជូនដំណឹង រដ្ឋបាលខេត្តកោះកុង មានសេចក្តីតក់ស្លុត និងក្រៀមក្រំជាទីបំផុត សូមគោរពជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ និងញាតិមិត្តជិតឆ្ងាយនៃសព មេត្តាជ្រាបថា ឯកឧត្តម កាយ សំរួម អតីតប្រធានក្រុមប្រឹក្សាខេត្តកោះកុង ពីអាណត្តិទី១ ដល់អាណត្តិទី៣ និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២២:០៩នាទី នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយ រោគាពាធ ក្នុងជន្មាយុ៧៥ ឆ្នាំ

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/08/2026

    កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានដឹកនាំលោក សួន ណន មន្ត្រីជាប់កិច្ចសន្យាការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យ មើលដំណាំស្រូវរបស់កសិករដែលកំពុងជួបប្រទះបញ្ហា ដង្កូវបំពង់កាត់ស្លឹកលើដំណាំស្រូវ លើផ្ទៃដី ១៣,៥ ហិកតា មានទីតាំងនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង