/ / /

កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានដឹកនាំលោក សួន ណន មន្ត្រីជាប់កិច្ចសន្យាការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យ មើលដំណាំស្រូវរបស់កសិករដែលកំពុងជួបប្រទះបញ្ហា ដង្កូវបំពង់កាត់ស្លឹកលើដំណាំស្រូវ លើផ្ទៃដី ១៣,៥ ហិកតា មានទីតាំងនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានដឹកនាំលោក សួន ណន មន្ត្រីជាប់កិច្ចសន្យាការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយមន្ត្រីកសិកម្មឃុំត្រពាំងរូង ឃុំតាតៃក្រោម  និងកសិកម្មឃុំជ្រោយប្រស់ បានចុះពិនិត្យ មើលដំណាំស្រូវរបស់កសិករដែលកំពុងជួបប្រទះបញ្ហា ដង្កូវបំពង់កាត់ស្លឹកលើដំណាំស្រូវចំនួន ០៥គ្រួសារ លើផ្ទៃដី ១៣,៥ ហិកតា មានទីតាំងនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    06/08/2026

    លោក លី វឌ្ឍនា អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស តំណាង លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្ត បានអញ្ជើញចូលរួមក្នុង «វេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងមូលដ្ឋានខេត្តកោះកុង»

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/08/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលើការពង្រឹង តួនាទី ភារកិច្ច និងរបៀបរបបការងារ នៅការិយាល័យច្រកចេញចូលតែមួយ

  • ហេង គីមឆន/
    06/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអធិបតី ក្នុងវេទិកាសន្ទនាក្រោមប្រធានបទ ស្តីពីការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល ក្នុងយុគសម័យឌីជីថល

  • ហេង គីមឆន/
    06/08/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ និងមន្ត្រី​ផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញបើកវគ្គផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច ​សិទ្ធិអំណាចរបស់​ការិយា​ល័យ​ប្រជា​ពល​រដ្ឋ​​ខេត្ត និង​ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ” មតិយើង “

  • ហេង គីមឆន/
    06/08/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន អមដំណើរដោយ មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន បានចុះពិនិត្យជាក់ស្តែងទីតាំងស្នើសូម ១កន្លែងលើផ្ទៃដីទំហំ ៣០ ១៧៤ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង សម្រាប់ប្រើប្រាស់ការរៀបចំការដ្ឋានសាងសង់វារីអគ្គិសនី សាលាមុនថុន របស់ក្រុមហ៊ុន ផៅវ័រ ឃ្លីន អេនើជី ឯ.ក

  • ហេង គីមឆន/
    06/08/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៀងផ្ទាត់លើផែនទីសេដ្ឋកិច្ចសង្គម និងធនធានធម្មជាតិឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង