/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ពិធីផ្តល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មស្វាយចន្ទី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)

ថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០​ 

លោក សុខ សំអាត អនុប្រធានមន្ទីរ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្តល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មស្វាយចន្ទី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ប្រចាំខេត្តកោះកុង ដែលរៀបចំសម្របសម្រួលដោយក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង ស្រុកគោលដៅ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ និងកសិករសមាជិកបណ្តុំចំនួន ៥០ នាក់ ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង  ខេត្តកោះកុង។ កញ្ចប់ថវិកាសម្រាប់ផ្តល់ជាទុនទិញធាតុចូលកសិកម្មជូនដល់សមាជិកបណ្តុំអាជីវកម្មស្វាយចន្ទី សរុបចំនួន ២ ០០០ ដុល្លារសហរដ្ឋអាមេរិក។

មុននិងធ្វើការប្រគល់ទុនជូនដល់សមាជិកបណ្តុំអាជីវកម្មស្វាយចន្ទី ថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាអាជ្ញាធរឃុំ បានផ្តាំផ្ញើរនឹងលើកទឹកចិត្តអោយសមាជិកបណ្តុំអាជីវកម្មស្វាយចន្ទី ទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការដាំដុះ ថែទាំ គ្រប់គ្រងសត្វល្អិត និងជំងឺ ដើម្បីបង្កើនផលិតផល ជាពិសេសប្រើប្រាស់ទុនដែលកម្មវិធី ASPIRE បានផ្តល់អោយចំគោលដៅដែលកម្មវិធីចង់បាន ព្រមទាំងស្នើអោយក្រុមអ្នកជំនាញរបស់មន្ទីរកសិកម្មចុះជួយគាំទ្រផ្តល់បច្ចេកទេសដល់សមាជិកបណ្តុំ ដើម្បីពួកគាត់អាចផលិតនូវផលិតផលកសិកម្មក្នុងផលិតភាពខ្ពស់ ដែលជួយបង្កើតប្រាក់ចំណូលគ្រួសារបន្ថែមទៀតទាំងនៅក្នុងកាលៈទេសៈកូវីដ១៩ និងពេលបន្តរបន្ទាប់ទៀត។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យអំពីការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ធ្វើយ៉ាងណាជំរុញបន្ថែមឱ្យការងារទទួលបានលទ្ធផលល្អប្រសើរ

  • ហេង គីមឆន/
    25/05/2026

    លោកឧត្តមសេនីយ៍ទោ គង់មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោកស្នងការរង និងនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធព្រមទាំងលោកអធិការនគរបាលក្រុង ស្រុកទាំង៧ អញ្ជើញចូលរួមពិធីផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០៧៤ ស.ណ.ន ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ស្ដីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់

  • ហេង គីមឆន/
    25/05/2026

    ទិដ្ឋភាព ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • មន្ទីរធម្មការ និងសាសនា/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    25/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី៣២ ទិវាអន្តរជាតិស្ដីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/05/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន​ ​និងនាំយកថវិការបស់ក្រុមប្រឹក្សាឃុំ​ ក្រុមការងារឃុំ ​និងថវិកាផ្ទាល់ខ្លួន​ ​សរុបជាទឹកប្រាក់ចំនួន ៦០ ម៉ឺនរៀល​ ​ដើម្បីជួយសម្រួល ជូនទៅដល់ លោក សយ ផេង​ ដែលមានជំងឺប្រចាំកាយ សម្រាកព្យាបាលនៅផ្ទះ