លោក ម៉ាស់ សុជា អនុប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល លោក ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល និងលោក ហុង ប្រុស សមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកស័ង្កសីចំនួន ១៥៩សន្លឹក និងអំណោយមនុស្សធម៌របស់អនុសាខា ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្ដាក់ចំនួន ១០គ្រួសារ នៅភូមិឈូក និងភូមិជីខ ឃុំជីខលើ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!