/ / /

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក លើរបៀបវារៈដូចខាងក្រោម :

១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី២៦ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី២៥ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែកក្កដានិងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែសីហាឆ្នាំ២០២៦
៤/ពិនិត្យ និងអនុម័ត សេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភឋជូនដល់មន្រ្តីរាជការនៃរដ្ឋបាលស្រុកបូទុមសាគរប្រចាំខែមិថុនានិងកក្កដា ឆ្នាំ២០២៦។
៥/ពិនិត្យ និងអនុម័តលើការស្នើសុំបង្វែរឥណទានពីការចំណាយ ដែលមិនបានគ្រោងទុក
៦/ពិនិត្យ និងអនុម័តលើរបាយការលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកឆ្នាំ២០២៦
៧/ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៦ ស្តីពីការអនុវត្តមូលនិធិគាំទ្រការផ្តល់សេវាឃុំសង្កាត់ របស់រដ្ឋបាលស្រុកបូទុមសាគរ
៨/ផ្សេងៗ
-កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ លោក ក្រូច បូរីសីហា អភិបាល​ស្រុក សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក​ លោក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤១នាក់/ស្រី ០៦នាក់។ នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ

ប្រភព:រដ្ឋបាលស្រុកបូទុមសាគ

ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ នាទីរសៀល។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/07/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំកណ្ដោល ក្រុមការងារភូមិ បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅចំណុចជំហាន២ ភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ចំនួន ៣០គ្រួសារ មានជីវភាពខ្វះខាត

  • មន្ទីរធម្មការ និងសាសនា/
    30/07/2026

    ថ្នាក់ដឹកនាំមន្ទីរធម្មការនិងសាសនាខេត្តកោះកុង និងមន្ត្រីចូលរួមសម្របសម្រួលតាមបណ្តាវត្តរួមមាន៖​ វត្តជោតញ្ញាណ វត្តទេពនិមិត្ត វត្តអម្ពទិយារាម វត្តមណ្ឌលសីមារាម និងសមុទ្ទារាម

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    29/07/2026

    គណៈកម្មការហិរញ្ញប្បទានមន្ទីរពេទ្យបង្អែកខេត្តកោះកុង រៀបចំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៦។

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    29/07/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលក្រុង ប្រចាំខែកក្កដា ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    29/07/2026

    លោក ប្រាក់ គឿន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងខេមរភូមិន្ទ និងក្រុមការងារ បានចុះជួយគាំទ្រសាលាគោលដៅស្តង់ដាសាលារៀនគំរូ ឆមាសទី២ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    29/07/2026

    លោក ផេង ផល អភិបាលស្ដីទីស្រុកថ្មបាំង អញ្ជើញចូលរួមជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធតាមដានថវិកាឃុំសង្កាត់