លោក ផេង ផល អភិបាលស្ដីទីស្រុកថ្មបាំង អញ្ជើញចូលរួមជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធតាមដានថវិកាឃុំសង្កាត់ មានការអញ្ជើញចូលរួម ក្រុមការងារគ្រូថ្នាក់ខេត្ត លោកនាយករដ្ឋបាលស្រុក ប្រធានការិយាល័យផែនការ និងគាំទ្រ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ជំទប់ទីមួយឃុំ ស្មៀនឃុំ និងជំនួយការហិរញ្ញវត្ថុឃុំ សរុបចំនួន២០នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦







