លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានសហការជាមួយកាកបាទក្រហមឃុំប៉ាក់ខ្លង ដឹកនាំសមាជិក ចុះចែកអំណោយដល់គ្រួសារក្រីក្រចំនួន៣គ្រួសារ រស់នៅក្នុងភូមិប៉ាក់ខ្លង៣ ឃុំប៉ាក់ខ្លង អំណោយរបស់អនុសាខាដែលទទួលបានក្នុងមួយគ្រួសារ ដូចជា÷ អង្ករ២០គក គ្រឿងឧបភោគបរិភោគ១កញ្ចប់ ទឹកសុទ្ធ២យួរ និងថវិការបស់កាកបាទក្រហមឃុំប៉ាក់ខ្លង ១០០,០០០រៀល និងថវិកាកាកបាទក្រហមឃុំ ចំនួន៥០,០០០រៀល។
ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
វេលាម៉ោង៣:០០នាទីរសៀល








