មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងអង្គភាព ដឹកនាំដោយ លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ទាំងអស់នៃមន្ទីរផែនការខេត្តកោះកុង នៅសាលប្រជុំតូចមន្ទីរផែនការខេត្ត(ជាន់ទី១)។ កិច្ចប្រជុំនេះមានរបៀបវារៈចំនួន ៣រួមមាន÷ (១) របាយការណ៍សកម្មភាពលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងទិសដៅបន្ត (២) ពង្រឹងតួនាទី ភារកិច្ច អង្គភាព (៣) បញ្ហាប្រឈម សំណូមពរ និងផ្សេងៗ។
ព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦




















