លោក មិន សោភា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងលោក អ៊ិន ណែត មន្រ្ដីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមកិច្ចប្រជុំរៀបចំកិច្ចព្រមព្រៀងកន្លែងសហគមន៍នេសាទព្រែកខ្សាច់ និងកំណត់ទីតាំងសម្រាប់ធ្វើវារីវប្បកម្ម កន្លែងអភិរក្សជលផល ព្រមទាំងប្រមូលធាតុចូលសម្រាប់រៀបចំផែនការគ្រប់គ្រងសហគមន៍នេសាទព្រែកខ្សាច់ (ជំហាន១) ក្រោមគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព SCMF សម្របសម្រួលដោយលោក ថៅ សុធីម មន្រ្ដីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃអគ្គនាយកដ្ឋានជលផល ដោយមានការអញ្ជើញចូលរួមពីលោក ចាន វន ជំទប់ទី១ គណៈកម្មការ សមាជិកសហគមន៍ និងប្រជានេសាទ សរុបចំនួន ១៨នាក់ ស្រី ៥នាក់ កម្មវិធីនេះប្រព្រឹត្ដទៅនៅសាលាឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង





