លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមចុះសិក្សាស្រាវជ្រាវអំពីភាពសម្បូរបែប និងរបាយការណ៍នៃសត្វផ្សោតឃ្លៀចដោយប្រើប្រាស់មធ្យោបាយទូក ដែលប្រព្រឹត្តទៅនៅកន្លែងសហគមន៍នេសាទជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលរៀបចំឡើងដោយអង្គការសាមគ្គី និងមានអ្នកចូលរួមសរុបចំនួន ០៧នាក់ ស្រី ០២នាក់។ ជាលទ្ទផល បានប្រទះឃើញផ្សោតក្បាលត្រឡោកចំនួន ០៤ក្បាល។
ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង




