ដោយមានការចង្អុលបង្ហាញពីលោក លឹម ឌី ចៅសង្កាត់ដងទង់ លោក ម៉ិល សាយ មេភូមិ១ នៃសង្កាត់ដងទង់ បានដឹកនាំកម្លាំងប្រជាការពារភូមិ ចុះរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ ជុំវិញផ្សារដងទង់ ដើម្បីសម្រួលដល់អាជីវករលក់ដូរ កុំឱ្យពួកគាត់លក់មកដល់ចិញ្ចើមថ្នល់ អាចបង្ករស្ទះការធ្វើដំណើរដល់ប្រជាពលរដ្ឋ។ អំឡុងពេលរៀបចំសណ្ដាប់ធ្នាប់ ប្រជាពលរដ្ឋ និងអាជីវករមានការចូលរួមសហការជាមួយអាជ្ញាធរផងដែរ។
វេលាម៉ោង ៣៖៣០នាទីរសៀល
ថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦
#ប្រភពរដ្ឋបាលសង្កាត់ដងទង់




