ស្រុកកោះកុង ៖ ព្រឹកថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២៦ លោក សាង ស៊ីណេត អភិបាលរងស្រុកកោះកុង និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង បានអញ្ជើញចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ នៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង









