ស្រុកកោះកុង ៖ ព្រឹកថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២៦ លោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងថវិកាចំនួន ៤៤០,០០០រៀលគត់ ជូនដល់គ្រួសារសពលោកតា ម៉ី សារឹម អាយុ៨៣ឆ្នាំ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី៦ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។


